កូរ៉េខាងត្បូង ៖ ប្រិយមិត្តប្រាកដជាបានជ្រាប ហើយថា ក្រុមតារាចម្រៀងស្រី Ladies'Code បានជួបគ្រោះ ថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយកាលពីថ្ងៃទី ៣ កញ្ញាកន្លងទៅនេះ ដែលបានធ្វើឲ្យ សមាជិក ម្នាក់ស្លាប់គឺនាង Go EunB និង សមាជិក ដទៃទៀតកំពុង រងរបួសធ្ងន់ ។ ប៉ុន្តែអ្វីដែលរំជួលចិត្តទៀតនោះ គឺ នាង Rise ដែលជាសមាជិក របស់ក្រុមតារាស្រី Ladies’s code បានទទួលមរណៈភាពហើយ កាលពីព្រឹកមិញនេះ នាវេលាម៉ោង ១០ និង ១០នាទី ម៉ោងនៅក្នុងកូរ៉េ ដែលត្រូវនឹងម៉ោង ៨ព្រឹក ក្នុងស្រុកខ្មែរ។
តាមប្រភពសារព័ត៌មាន បានឲ្យដឹងទៀតថា Rise បានឆ្លងកាត់ការ វះកាត់ ចំនួន បីដង កន្លងមកហើយ ប៉ុន្តែ ការវះកាត់លើកទី ៤ នេះ ត្រូវបាន ពន្យារពេល ដោយសារតែ សំពាធឈាម របស់នាងធ្លាក់ ចុះខ្លាំងពេក។
ប្រភពដដែលបានឲ្យដឹងទៀតថា កាលពី ពីរបីថ្ងៃមុន ក្រុមវេជ្ជបណ្ឌិត បានយកជិតទុកដាក់ ព្យាបាលនាង ជាខ្លាំង ប៉ុន្តែ ទីបំផុត នាងនៅតែ មិនអាចសង្រ្គោះបាន។ ចំនែកឯឪពុកម្តាយរបស់នាង ក៏បានមក ពីជប៉ុន ដើម្បីមើលថែនាង រយៈពេល ពីរបីថ្ងៃ ចុងក្រោយនេះ ហើយ ក៏ជាថ្ងៃ ដែលគាត់នឹង មិនអាចឃើញ កូនស្រីជាទីស្រលាញ់ ជារៀងរហូតដែរ៕
រូបភាពរបស់នាង
[Update] ក្រុមចម្រៀងស្រីកូរ៉េ Ladies’Code នាង Rise បានស្លាប់ ហើយ កាលពីព្រឹកមិញនេះ ទោះបីជា ឆ្លងកាត់ការវះកាត់ បីលើកក៏ដោយ !

